វគ្គបណ្តុះបណ្តាល ស្តីពី ៖"ប្រព័ន្ធគណនេយ្យពេញលេញ សម្រាប់សេវាករអគ្គសនី" ដែលបានដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកក្កដា ដល់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីល្ងាច នៅសាលប្រជុំ រោងចក្រអ៉ីមែកស៍អេឡិកទ្រីក ស្រុកក្រគរ ក្នុងខេត្ត ពោធ៏សាត់ ។ វាគ្មិន កត្តិយស លោក ប៉ាន់ ចំរើន ជា នាយក ឯកទេសប្រឹក្សារយោបល់(ពាណិជ្ជកម្ម ពន្ធ និង គណនេយ្យ) និងជានាយករដ្ធបាលនៃក្រុមហ៊ុន អេកូវីស វីអេស ឌី ខេ & ផាតនើរ ឯ.ក បានធ្វើនូវបទបង្ហាញដោយផ្តោតទៅលើចំនុចធំៗ៤នោះគឺ៖
1. បញ្ហាគណនេយ្យធំៗ ដែលបានកើតឡើងក្នុងវិស័យអគ្គិសនី
2. ផលលំបាក និងហានិភ័យ ដែលអាចកើតមាន
3. មតិយោបលសម្រាប់ជាដំណោះស្រាយបញ្ហាខាងលើ
4. និតិវិធីក្នុងការកត់ត្រាប្រតិបត្តិការគណនេយ្យ និងប្រកាសពន្ធអោយបានត្រឹមត្រូវ
ក្រុមហ៊ុន អេកូវីស វីអេស ឌី ខេ & ផាតនើរ ឯ.ក មានក្តីសោមនស្សរីករាយក្នុងការធ្វើជាវាគ្មិនក្នុងវគ្គបណ្តះបណ្តាលមួយនេះ និងបានផ្តល់នូវចំណេះដឹងបន្ថែម អោយកាន់តែប្រសើរជាងមុនអំពីបច្ចេកទេស វិភាគ និងកត់ត្រាប្រតិបត្តិការ គណនេយ្យ និង ពន្ធដារ ក្នុងវិស័យអគ្គិសនី។

.jpg)
.jpg)